ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនបានប្រកាសកាលពីល្ងាចថ្ងៃពុធទី 15 ខែមករាថារដ្ឋាភិបាលចិននឹងខិតខំប្រឹងប្រែងដើម្បីជួយពលរដ្ឋដែលត្រូវបានល្បួងឱ្យទៅធ្វើការនៅមូលដ្ឋានក្រុមជំរិតតាមទូរស័ព្ទ Call Center )នៅក្នុងបណ្តាប្រទេសផ្សេងៗដូចជាប្រទេសភូមាជាដើម។
ទូរទស្សន៍ CCTV បានផ្សាយរបាយការណ៍ពីក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន ដែលបានបញ្ជាក់ថា៖ ក្រុមឧក្រិដ្ឋជនឆ្លងដែន បាននិងកំពុងបោកប្រាស់ជនជាតិចិន អះអាងថាក្រុមជំរិតតាមទូរស័ព្ទ Call Center )ថានឹងផ្តល់ការងារដែលមានប្រាក់ចំណូលខ្ពស់ អាហារ ការស្នាក់នៅ និងសំបុត្រយន្តហោះ តែនៅពេលដែលពួកគេមកដល់ ពួកគេត្រូវបង្ខំចិត្តធ្វើការនៅក្នុងមូលដ្ឋានក្រុម Call Center នៅតាមទីប្រជុំជនព្រំដែននានា ដូចជា Myawaddy ដែលស្ថិតនៅជាប់ព្រំដែនថៃ។
របាយការណ៍ CCTV កើតឡើងបន្ទាប់ពីតារាចិន Wang Xing ឬ Xing Xing បានបាត់ខ្លួននៅជិតព្រំដែនថៃក្នុងខេត្តតាក Tak កាលពីដើមខែនេះ មុនពេលត្រូវបានជួយសង្គ្រោះ ប៉ូលិសថៃ គេជឿថា ស៊ីង ស៊ីង អាចជាជនរងគ្រោះនៃការជួញដូរមនុស្ស។
រដ្ឋាភិបាលចិនបានប្រកាសថាខ្លួននឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារអនុវត្តច្បាប់ពីបណ្តាប្រទេសផ្សេងទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជាប់គាំងនៅបរទេស ហើយនឹងបំបែកបណ្តាញក្រុមជំរិតតាមទូរស័ព្ទ Call Center )ក្លែងបន្លំទាំងនេះ។
របាយការណ៍នេះបានលើកឡើងពីយុទ្ធនាការមួយ ដែលចិន និងមីយ៉ាន់ម៉ា បានចាប់ផ្តើមនៅឆ្នាំ 2023 ដើម្បីបំផ្លាញ “ត្រកូលធំៗទាំងបួន” នៅក្នុងតំបន់កូកាង ជាក្រុមម៉ាហ្វីយ៉ាចិនដែលមានមូលដ្ឋានប្រតិបត្តិការនៅតាមព្រំដែនភូមា ដែលជាប់នឹងខេត្តយូណានរបស់ប្រទេសចិន។
សម្រាប់ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ អ្នកធ្វើដំណើរចិនជាប្រភពចំណូលដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍ ជាមួយនឹងប្រាក់រាប់ពាន់លានដុល្លារដែលបានចំណាយជារៀងរាល់ឆ្នាំនៅទូទាំងតំបន់មុនកូវីដ-១៩ ទោះជាយ៉ាងណាជាក្តីបារម្ភអំពីការចាប់ជំរិត និងរឿងផ្សេងទៀត។ រឿងរ៉ាវដែលរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនអំពីអ្នកទេសចរដែលត្រូវបានចាប់ខ្លួនដោយក្រុមឧក្រិដ្ឋជនបានធ្វើឱ្យប្រជាជនចិនមួយចំនួនភ័យខ្លាចមិនអោយទៅលេងកម្សាន្តក្នុងតំបន់។
ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ប្រទេសចិនបានរាយការណ៍កាលពីម្សិលមិញ (15) ថាគោលនយោបាយថៃបានយល់ព្រមក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ (13) ដើម្បី “ពន្លឿនដំណោះស្រាយចំពោះបញ្ហាដែលប៉ះពាល់ដល់មុខមាត់របស់ប្រទេសថៃដែលជាគោលដៅដែលមានសុវត្ថិភាព”។
កាលពីឆ្នាំមុន រដ្ឋាភិបាលថៃបានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋចិនប្រហែល 900 នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងបណ្តាញបោកប្រាស់ Myawaddy ខណៈដែលនៅឆ្នាំ 2023 រដ្ឋាភិបាលភូមាបានធ្វើមាតុភូមិនិវត្តន៍ជនសង្ស័យដែលពាក់ព័ន្ធនឹងការក្លែងបន្លំតាមទូរគមនាគមន៍ទៅកាន់ប្រទេសចិនចំនួនជាង 31,000 នាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍នៅពេលនោះ មានមជ្ឈមណ្ឌលបោកប្រាស់ជាង 1,000 ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសភូមា ដែលទាក់ទាញជនរងគ្រោះជាង 100,000 នាក់ក្នុងមួយថ្ងៃ។
នាយករដ្ឋមន្ត្រីចិនលោក លីឈៀង 李强 ដែលបានជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាកាលពីខែវិច្ឆិកា បានអំពាវនាវឱ្យភាគីទាំងពីរធ្វើការរួមគ្នាដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន នេះរួមបញ្ចូលទាំងការលេងល្បែងអនឡាញ និងក្រុមមជ្ឈមណ្ឌលជំរិតតាមទូរស័ព្ទ Call Center )។
“ប្រជាជនត្រូវតែមានការប្រុងប្រយ័ត្ន និងថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន កុំលឿនពេកក្នុងការជឿមនុស្សដែលផ្តល់ការងារឱ្យអ្នកនៅបរទេស ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនបាននិយាយថា “ដើម្បីការពារមនុស្សពីការធ្លាក់ខ្លួនជាជនរងគ្រោះនៃក្រុមជំរិតតាមទូរស័ព្ទ Call Center )” ។
ដោយ ៖ សេនាមេឃ
ប្រភព៖ Reuters