មីយ៉ាន់ម៉ា ! មេដឹកនាំកងកម្លាំងការពារព្រំដែនមីយ៉ាន់ម៉ា BGF (Border Guard Force) និង DKBA កោះប្រជុំបន្ទាន់ ‘សហគ្រិនចិន’ ដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ការក្លែងបន្លំ និងការជួញដូរមនុស្សនៅ Myawaddy រដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា។
កាលពីថ្ងៃទី15 ខែមករា ឆ្នាំ2025 មានសេចក្តីរាយការណ៍ពីឈុតប្រតិបត្តិការណ៏រ៉ាចម៉ានូ Rajamanu ថៃបានបង្ហាញថា លោកវរសេនីយ៍ឯក ម៉ង ឈីតទូ បើកកិច្ចប្រជុំមួយនិងជាមួយមេដឹកនាំនៃកងកម្លាំង កងកម្លាំងការពារព្រំដែនមីយ៉ាន់ម៉ា BGF និងមេដឹកនាំកងកម្លាំង DKBA (DKBA Group) រួមជាមួយសហគ្រិនក្រុមមូលធនចិនដែលធ្វើអាជីវកម្មនៅតំបន់ Myawaddy រដ្ឋ Karen សហភាពមីយ៉ាន់ម៉ា នៅបន្ទប់ប្រជុំ បញ្ជាការដ្ឋាន BGF ស្រុក Myawaddy ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ និងកំណត់វិធានការអនុវត្តក្នុងតំបន់ បញ្ហានៃការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់ និងការជួញដូរមនុស្ស រួមមាន៖
- ចំពោះពាណិជ្ជករ និងដៃគូអាជីវកម្មទាំងអស់ដែលចូលមក ការធ្វើអាជីវកម្មនៅខេត្ត Myawaddy រដ្ឋ Karen ទាមទារការសហការណ៏យ៉ាងជិតស្និទ្ធ ហើយត្រូវគោរព និងអនុវត្តតាមវិធានការដូចខាងក្រោម៖
- ស្នើសុំកិច្ចសហប្រតិបត្តិការក្នុងការតាមដានព័ត៌មាន ក្រុមជួញដូរមនុស្ស ក្រុមអ្នកបោកប្រាស់ ក្រុមមូលធនខុសច្បាប់របស់ចិន និងក្រុមខុសច្បាប់ផ្សេងទៀត។
- ហាមប្រើកម្លាំងបង្ខិបង្ខំ គំរាមកំហែង ឬបង្កគ្រោះថ្នាក់ដល់រាងកាយ និងការធ្វើទារុណកម្មអមនុស្សធម៌។
- ការហាមឃាត់ពលកម្មចំពោះកុមារ អាយុក្រោម 18 ឆ្នាំ។
- គ្មានការទាមទារប្រាក់ដោយការជួញដូរមនុស្ស។
6. ហាមចូលរួមក្នុងអាជីវកម្ម Scammerល្បិចកលនិងការបោកប្រាស់ បើប្រតិបត្តិករណាប្រព្រឹត្តល្មើសតាមវិធានការខាងលើ នឹងត្រូវកាត់ទោសដោយបិទអាជីវកម្ម ហើយបណ្តេញចេញពីតំបន់នោះ។
បញ្ជីរាយនាមអ្នកចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន៖
1.លោកវរសេនីយ៍ឯក ម៉ង ឈីតទូ អគ្គលេខាធិការ នៃកងកំលាំងBGF ជាប្រធានដឹកនាំកិច្ចប្រជុំ។
- លោកវរសេនីយ៍ទោ ម៉ង វិន មេបញ្ជាការកងពលធំគ្រប់គ្រងតំបន់3នៃកងកំលាំង BGF ។
3.លោកវរសេនីយ៍ទោ ម៉ក់ តូង មេបញ្ជាការកងពលធំគ្រប់គ្រងតំបន់ទី4 នៃកងកំលាំង BGF។
- លោកវរសេនីយ៍ត្រី តេង វិន មេបញ្ជាការកងពលតូចគ្រប់គ្រងតំបន់2នៃកងកំលាំង BGF។
- លោកវរសេនីយ៍ត្រី ម៉ង ស៊ៃវ៉ាក់ មេបញ្ជាការរង DKBA។
- លោកវរសេនីយ៍ឯកបំរុង សាន អង នាយសេនាធិការកងកំលាំង DKBA។
- លោកវរសេនីយ៍ឯកបំរុង សៃ ច ឡាក់ (កូសៃ) មេបញ្ជាការកងពលធំថ្មើរជើងទី1 DKBA។
- ក្រុមប្រតិបត្តិនិងសហគ្រិនចិនប្រមាណ60នាក់។
អត្ថបទ ៖សេនាមេឃ
ប្រភពនិងរូបភាពពី៖សរ៉ាយុទ្ធ ស៊ុថាត់សៈណៈជិនដា สรยุทธ สุทัศนะจินดา กรรมกรข่าว