អ្នក​ដែល​បាន​មើល​រឿង Pirates of the Caribbean: At World’s End ឆ្នាំ ២០០៧ ប្រហែល​ជា​បាន​ឃើញ​ចោរ​សមុទ្រ​ស្ត្រីនេះ ប៉ុន្តែអ្នកប្រហែលជាមិនដឹងនោះទេ ស្ត្រី​ម្នាក់​នេះតំណាង​អោយ​ចោរ​សមុទ្រ​នារី​ដ៏​ល្បី​ម្នាក់ដែលធ្លាប់មានពិតប្រាកដ។

ចឹង អ៊ីសាវ Zheng Yishao  鄭一嫂 ស្តេចចោរសមុទ្រស្ត្រីចិន នាងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅដើមសតវត្សទី 19 ដោយសារតែនាងគឺជាមេបញ្ជាការនៃកងនាវាចោរសមុទ្រដ៏ធំបំផុតនៅក្នុងពិភពលោក។

ចឹង អ៊ីសាវ Zheng Yishao  鄭一嫂  កើត​ក្នុង​គ្រួសារ​ថ្នាក់​ទាប ហើយ​ធ្វើ​ការ​ជាស្រីបំរើ​នៅ​ក្វាងចូវមុនពេលនាងរៀបការជាមួយ ចឹងអ៊ី  鄭一 Zheng Yi ចោរសមុទ្រដ៏ល្បីល្បាញដែលជាអ្នកដឹកនាំ “កងនាវាចរទង់ក្រហម”

បន្ទាប់ពី ចឹងអ៊ី  鄭一 Zheng Yi បានបាត់បង់ជីវិតនៅឆ្នាំ 1807 នាងបានឡើងកាន់តំណែងជាមេបញ្ជាការជំនួសប្តីរបស់នាង (ហើយបានគេដាក់ឈ្មោះថា鄭一嫂  Zheng Yi Shao ដែលមានន័យថាភរិយាមេម៉ាយរបស់ចឹងអ៊ី Zheng Yi) ក្រោមការដឹកនាំរបស់នាង ដូច្នេះហើយ កងនាវាចម្បាំងទង់ក្រហមបានក្លាយជាកងនាវាចោរសមុទ្រដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រ។

ចឹង អ៊ីសាវ មានកងនាវាចំនួន 1,800 គ្រឿង និងកងទ័ពពី 50,000 ទៅ 70,000 នាក់ ដែលគ្រប់គ្រងការដឹកជញ្ជូន និងពាណិជ្ជកម្មតាមសមុទ្រនៅសមុទ្រចិនខាងត្បូង រួម​ទាំង​ការ​ប្លន់​កប៉ាល់​ឈ្មួញ​និង​ទីប្រជុំជន​ឆ្នេរ​សមុទ្រ។

ខណៈ​ដែល​រដ្ឋាភិបាល​ចិន​បាន​ព្យាយាម​បង្ក្រាប​ចោរ​សមុទ្រ​របស់ Zheng Yishao ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​​ត្រូវ​បរាជ័យ សូម្បីតែកងនាវាព័រទុយហ្គាល់ និងអង់គ្លេស ក៏មិនអាចយកឈ្នះនាងដែរ។

ប៉ុន្តែការប្រឈមមុខដាក់គ្នាជាមួយកងទ័ពជើងទឹកចិន និងលោកខាងលិចត្រូវបានចាត់ទុកថាមានភាពតានតឹងពេក នាង​ដឹង​ថា​ការ​បន្ត​ប្រយុទ្ធ​អាច​នាំ​ឱ្យ​មាន​ការ​ចាញ់ ដូច្នេះនាង​បាន​ប្រើ​ជំនាញ​ចរចា​ទប់ទល់​ជាមួយ​រដ្ឋាភិបាល​ចិន។

លក្ខណ្ឌរបស់ Zheng Yishao គឺបនាងនឹងទំលាក់អាវុធចុះលុះត្រាតែនាង និងកងទ័ពរបស់នាងត្រូវបានប្រកាសលើកលែងទោស រួមទាំងការអនុញ្ញាតឱ្យយកទ្រព្យសម្បត្តិមួយចំនួនរក្សាទុក ស្របពេលដែលរដ្ឋាភិបាលចិនក៏សម្រេចចិត្តទទួលយកលក្ខខណ្ឌដើម្បីកាត់បន្ថយឥទ្ធិពលដែនសមុទ្ររបស់នាង។

Zheng Yishao គឺជាចោរសមុទ្រម្នាក់ក្នុងចំណោមចោរសមុទ្រពីរបីនាក់ដែលបានចូលនិវត្តន៍ដោយសុវត្ថិភាព ហើយ​បាន​រស់​នៅ​ក្នុងជិវិត​ចុង​ក្រោយ​របស់​នាងដោយ​ស្ងប់សុខ​ដោយ​និងគ្មានការ​តាម​ប្រមាញ់​ដោយ​រដ្ឋាភិបាល។

ដោយ ៖ សេនាមេឃ

ប្រភព ៖ Facebook ,andasian.com

You might like

Leave a Reply

Your email address will not be published. Required fields are marked *