“ទីលី រឹបា” និង “ហ័ង ជីងយូ Love Designers ” អ្នកទាំងពីរបានធ្វើការជាមួយគ្នាក្នុងរឿងភាគ “អ្នករចនាស្នេហ៍” ហើយមានព័ត៌មានថាពួកគេកំពុងទាក់ទងគ្នាដោយសម្ងាត់។

កាលពីម្សិលមិញ (21) មានហេសថេក hashtag ចម្លែកមួយបានលេចឡើងក្នុងការស្វែងរកក្តៅៗនៅលើ Weibo ដំណឹងនេះអំពីពាក្យ រឹតាយីវ”热带鱼- Rèdàiyú” ដែលមានន័យថា “ត្រីតំបន់ក្តៅ” ប៉ុន្តែតាមពិតសំដៅទៅលើតារាស្រី មាន​អ្នក​និយាយ​ថា​នាង​មាន​ផ្ទៃពោះ ហើយ​សម្រាល​កូន​ដោយ​សម្ងាត់រួចហើយ។

អ្នក​ដែល​ចេញ​មុខ​បើក​ចំហ​គឺ​អ្នក​ល្បី​ឈ្មោះក្នុងបណ្តាញសង្គមចិន​គ័រម៉ីម៉ី Guo Meimei ​នាង​និយាយ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​របស់​នាង បង្កើតឡើងសម្រាប់ការពិភាក្សាដ៏ក្តៅគគុក

Guo Meimei បាននិយាយថា “热带鱼- Rèdàiyú ” គឺជាតារាសម្តែងវ័យក្មេងមកពី ស៊ិនជៀង Xinjiang  ចំណែក​ឪពុក​របស់​កូន​វិញ​គឺ​ជា​តួ​ប្រុស​មក​ពី​តំបន់តុងប៉ី Dongbei (ភាគ​ឦសាន​នៃ​ប្រទេស​ចិន) បើ​ទោះ​ជា​មិន​បាន​បង្ហោះឈ្មោះ ប៉ុន្តែគ្រប់គ្នាស្មានមានន័យថា “ទីលី រឹបា” និង “ហ័ង ជីងយូ Love Designers ” អ្នកទាំងពីរបានធ្វើការជាមួយគ្នាក្នុងរឿងភាគ “អ្នករចនាស្នេហ៍” ហើយមានព័ត៌មានថាពួកគេកំពុងទាក់ទងគ្នាដោយសម្ងាត់។ អ្នកផ្ទះ​គូស្នេហ៍​​លើក​ទឹកចិត្ត​ឱ្យ​អ្នក​ទាំង​ពីរ​បាន​រួម​គ្នា​​បាន​គេ​ដាក់​ឈ្មោះ​ថា “热带鱼CP ត្រីតំបន់ក្តៅ” ដូច្នេះ​មិន​អាច​គិត​ថារឿង​ផ្សេង​ទៀត​ឡើយ។

ប្រតិកម្ម​របស់​អ្នក​លេង​អ៊ីនធឺណិត​ចិន​ចំពោះ​បញ្ហា​នេះ​ជាច្រើនមជ្ឈដ្ឋា ដោយផ្តើមពីក្លឹបអ្នកគាំទ្ររបស់រឹបា Reopa ជាដំបូង ក្រុមនេះនឹងគាំទ្ររឹបា Repa ក្នុងគ្រប់យ៉ាង ហើយប្រឆាំងនឹងព័ត៌មាននេះយ៉ាងសកម្ម និយាយ​ថា​គ្មាន​ផ្លូវ​ទេ​ដែល​ទី លី រឹ​បា ពពោះ​ហើយ​សំរាល​កូន​ដោយ​សម្ងាត់​ដោយ​មិន​ឱ្យ​អ្នកគាំទ្រ​ដឹង​ថា បើ​នាងស្រលាញ់​នរណា​ក៏​អ្នកគាំទ្រ​ស្រលាញ់​ដែរ  ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ដែល​ចេញ​មុខ​មក​និយាយ​ថា​កំពុង​ទាក់ទង​គ្នា​ទេ ដំណឹង​នេះ​ធ្វើ​ឲ្យ Di Li Reba មាន​សម្ពាធ​ចំពោះកេរ្តិ៍​ឈ្មោះ​ដែល​មិន​គួរ​កើត​ឡើង

ចំណែក​ឯ​ “热带鱼CP” ​នៅ​តែ​ប្រាថ្នា​ចង់អោយ​មាន​ទំនាក់​ទំនង ហើយអធិស្ឋានថាដំណឹងនេះនឹងក្លាយជាការពិត ​ជា​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដល់​អ្នកគាំទ្រ។

ចំណែក​អ្នក​អព្យាក្រិត​វិញ​និយាយ​ថា «​មក​ទៀត​ហើយ​? លឺរឿងនេះ2ឆ្នាំតើពិត​ឬ​មិន​ពិត សូម​បង្ហាញអោយដឹងមកដើម្បីអោយ​ចប់រឿង ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះព័ត៌មាននេះ?

ប្រភពៈព័ត៌មានកំសាន្តប្រទេសចិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *