តើអ្នកដឹងទេថាចិនបុរាណស្ថិតក្នុងសម័យថាង? គ្មានមុខរបរដែលហៅថា “采珠奴- Cǎi zhū nú ទាសករប្រមូលគុជខ្យង” ទេ ទោះបីក្នុងសម័យថាង ជាសង្គមមួយដែលប្រើពលកម្មទាសករក៏ដោយ ប៉ុន្តែគ្មានកំណត់ត្រានៃទាសករដែលត្រូវបានគេប្រើដើម្បីជ្រមុជទឹកជ្រៅប្រមូលគុជទេ នេះដោយសារវាជាការងារដែលគំរាមកំហែងដល់អាយុជីវិត។
ហើយទាសករជាទ្រព្យដ៏មានតម្លៃខ្លាំងដែលមិនអាចប្រថុយជីវិតដើម្បីអោយរកគុជខ្យងឡើយ ប្រសិនបើទាសករស្លាប់ ម្ចាស់ទាសករក៏បាត់បង់ថ្លៃពលកម្មដ៏មានតម្លៃផ្ទាល់ខ្លួនដែរ ដូច្នេះគ្មាននរណាហ៊ានប្រថុយអោយជីវិតទាសករជាថ្នូរនឹងគុជខ្យងឡើយ ទោះបីក្នុងសមុទ្រនៅមានវត្ថុដែលមានតម្លៃជាងគុជទៅទៀតដូចជា ផ្កាថ្មដ៏កម្រ ពពុះទឹក(អេប៉ុងសមុទ្រ)កំអួតត្រីបាឡែន និងរបស់ជាច្រើនទៀតដែលជាការសមរម្យក្នុងការប្រថុយជីវិត ហើយមុជទឹកជ្រៅដើម្បីប្រមូលផលច្រើនជាងគុជខ្យង។
ហើយលើសពីនេះទៅទៀត ក្នុងសម័យថាំងនៃប្រទេសចិន មានបច្ចេកទេសចិញ្ចឹមអយស្ទ័រយកគុជខ្យងមានវឌ្ឍនភាពគឺស្ថិតនៅកម្រិតមួយក្នុងពិភពលោករួចទៅហើយ ដែលមានកំណត់ត្រាអំពីវិធីចិញ្ចឹមអយស្ទ័រដែលបានបន្តរហូតដល់បច្ចុប្បន្ន។
ទោះយ៉ាងណាក៏ដោយនៅក្នុងប្រទេសចិនបុរាណមានវិជ្ជាជីវៈអាជីពដែលជ្រមុជទឹកជ្រៅដើម្បីស្វែងរកវត្ថុពីសមុទ្រប្រជាជនទាំងនេះភាគច្រើនរស់នៅតាមឆ្នេរសមុទ្រនៃសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង រហូតដល់កោះនានាក្នុងប្រទេសជប៉ុន កូរ៉េ (ជប៉ុនហៅវាថា “អាម៉ាក់” កូរ៉េហៅវាថា “ហេនៈយ៉”) ហើយបានរីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ផងដែរ មនុស្សទាំងនេះភាគច្រើនមានឋានៈសង្គមតូចទាប ក្រីក្រ ហើយជារឿយៗត្រូវបានគេជិះជាន់ ប៉ុន្តែពួកគេនៅតែជាមនុស្សមានសេរីភាព មិនមែនជាទាសករឡើយ…