មាន​អង្គរក្សអាវ​សូត្រ锦衣卫Jǐnyīwèi ​​ហើយហេតុអ្វី?ត្រូវមានអង្គរក្សតុងឆាង东厂 Dōng chǎng ទៀត ។

មាន​អង្គរក្សអាវ​សូត្រ锦衣卫Jǐnyīwèi ​​ហើយហេតុអ្វី?ត្រូវមានអង្គរក្សតុងឆាង东厂 Dōng chǎng ទៀត ។

ក្នុងអំឡុងរាជវង្សមីង明朝Míng cháo នឹងមានភ្នាក់ងារសម្ងាត់រាយការណ៍ដោយផ្ទាល់ទៅព្រះចៅអធិរាជ ជាពិសេសដែលធ្លាប់ស្គាល់មាន2គឺ មានអង្គរក្សអាវ​សូត្រ និងតុងឆាង  លើសពីនេះទៀតមាន ស៊ីឆាង និង ណឺឆាង ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លីនៅពាក់កណ្តាលរាជវង្សមីង។

 

ភ្នាក់ងារ​សម្ងាត់​ដំបូង​គេ​ត្រូវ​បាន​បង្កើត​ឡើងគឺ​អង្គរក្សអាវ​សូត្រ锦衣卫(Embroidered Uniform Guard 锦衣卫指挥使司កងកំលាំងការពារមហាក្សត្រ) ត្រូវបានបង្កើតឡើងនៅឆ្នាំទី 15 នៃយុគសម័យមហាក្សត្រហ៊ុងវូ洪武帝 Hóng wǔdì ឆ្នាំ 1382 ក្នុងរជ្ជកាលរបស់រាជវង្សមីង明太宗 Míng tàizōng ។អង្គរក្សអាវ​សូត្រនៅក្រោមការគ្រប់គ្រងរបស់អធិរាជ ដើរតួ​ជា​អង្គរក្ស បង្ក្រាប និង​កាត់ទោស​សំណុំរឿង ដាច់ដោយឡែក​ស្ថាប័ន​ដំណើរការ​យុត្តិធម៌​ អ្នក​ដែល​បាន​ឮ​ឈ្មោះ​អង្គរក្សអាវ​សូត្រ​នឹង​ភ័យស្លន់ស្លោ​ ក្នុង​ឆ្នាំ1387 អធិរាជជួយានចាង朱元璋 Zhūyuánzhāng ​បាន​ដឹង​ច្បាស់ពី​គ្រោះ​ថ្នាក់​នៃភ្នាក់ងារ​សម្ងាត់​នេះ ដែល​​ជា​គ្រោះ​ថ្នាក់​ជាង​ផល​ប្រយោជន៍ ដូច្នេះក៏បានរំលាយចោល។

 

◼បន្ទាប់ពីជូជឺ 朱治Zhū zhì ដណ្តើមរាជបល្ល័ង្ក

គាត់បានសើរើភ្នាក់ងារអង្គរក្សអាវ​សូត្រ​ឡើងវិញដើម្បីកម្ចាត់សត្រូវនយោបាយរបស់គាត់ ដូចដែលយើងដឹងស្រាប់ហើយអធិរាជ មីងឆឹងជូ 明成祖 Míng chéngzǔ បានទទួលរាជបល្ល័ង្កដោយខុសច្បាប់ពួក​មន្ត្រី​ដែល​ប្រឆាំង​នឹង​ការគ្រងរាជ​របស់​ទ្រង់​នៅ​តែ​មានច្រើនណាស់ ការគ្រប់គ្រងមិនស្ថិតស្ថេរ ហើយមានពាក្យចចាមអារ៉ាមថា អធិរាជ 建文帝 Jianwen ក្មួយប្រុសរបស់ទ្រង់មិនទាន់ស្លាប់ទេ។

 

◼មុនពេលយ៉ុងលឺ 永乐 Yǒnglè ឆ្នាំទី  18 ពស 1420 មធ្យោបាយដែលជូជឺ 朱治Zhū zhì ប្រើដើម្បីកម្ចាត់សត្រូវនយោបាយ និងពួកមន្ត្រីដែលប្រឆាំងនឹងទ្រង់គឺភ្នាក់ងារអង្គរក្សអាវ​សូត្រ​ ប៉ុន្តែ​ភ្នាក់ងារអង្គរក្សអាវ​សូត្រ​​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាចសម្លាប់មនុស្សដោយមិនស្តាប់បញ្ជារបស់អធិរាជ អាច​ហៅ​ថា​ធ្វើ​ហួស​ពី​អំណាច​របស់​ខ្លួន។

 

◼មនុស្សសំខាន់មួយក្រុមដែលបានជួយជួជឺ朱治Zhū zhì ទទួលបានជោគជ័យក្នុងការដណ្តើមយកទឹកដីពីខ្សែឈាមតែមួយ ហើយជា​កម្លាំង​ដ៏​សំខាន់​បំផុត​ដែល​បាន​ជួយ​ទ្រទ្រង់​បល្ល័ង្ក​របស់​ទ្រង់​គឺ​មហាតឡិក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ ជួជឺ ទោះបីជាបិតារបស់គាត់ ដែលជាអតីតអធិរាជជួយានចាង朱元璋 បានបញ្ជាឱ្យពួកមហាតឡិកមិនជ្រៀតជ្រែកក្នុងនយោបាយក៏ដោយ ។ ប៉ុន្តែជូជឺមើលឃើញថាមនុស្សពិសេសទាំងនេះនឹងក្លាយជាមូលដ្ឋានគាំទ្ររបស់គាត់ ហើយជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​មន្ត្រី​រាជការ។

 

? ដូច្នេះហើយ នៅក្នុងឆ្នាំទី 18 នៃយុគសម័យយ៉ុងលឺ 永乐  (ឆ្នាំទី 18 គ.ស 1420 ) មីងឆឹងជូ 明成祖បានបង្កើតភ្នាក់ងារពិសេសមួយហៅថាតុងឆាង东厂 Dōng chǎng ហើយបានចាត់តាំងមហាតឡិកដែលព្រះចៅអធិរាជទុកចិត្តបំផុតធ្វើជាមេបញ្ជាការ ក្រៅ​ពី​ការ​បង្ក្រាបពួកប្រឆាំង តុងឆាងក៏​បាន​​ឃ្លាំ​មើល​និង​គ្រប់​គ្រង​អង្គរក្សអាវ​សូត្រ។ហើយក្រោយមកតុងឆាងបានក្លាយជាមជ្ឈមណ្ឌលនៃមនុស្សចិត្ត ឃោរឃៅនិងថោកទាបរបស់ពួកមនុស្សគ្មានលិង្គប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង។

◾ក្នុងយុគសម័យឆឹងហ័រ 成化Chéng huà ក្នុងឆ្នាំពស 1477 មីងសៀនចុង 明憲宗Míng xiànzōng បានបញ្ជាឱ្យមហាតឡិកវ៉ាំងជឺ  បង្កើតភ្នាក់ងារសម្ងាត់ពិសេសមួយទៀតឈ្មោះថាស៊ីឆាង  西厂 Xī chǎng  ដែលមានកម្រិតអំណាចខ្លាំងជាងតុងឆាង  ត្រូវបានរំលាយវិញក្នុងរយៈពេលយ៉ាងខ្លី។

 

◾ហើយក្នុងរជ្ជកាលរបស់មីងអ៊ូចុង明武宗帝 Míng wǔzōng dì មហាតឡិកលីវជីន劉瑾Liújǐn បានបង្កើតភ្នាក់ងារស្រដៀងគ្នាមួយទៀតគឺ ណីហាងឆាង 内行厂Nèiháng chǎng ដែលត្រូវបានលុបចោលជាមួយនឹងការស្លាប់របស់លីវជីន劉瑾 ។

 

? ហេតុអ្វីបានជាភ្នាក់ងារទាំងនេះគួរឱ្យខ្លាច និងធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច? ព្រោះបានក្លាយជាមធ្យោបាយឃៅរឃៅរបស់មនុស្សពិសេសហៅថាមហាតឡិកដើម្បី​កំចាត់​​អ្នក​ដែល​បង្ក​ការ​គំរាម​កំហែង​ដល់​ពួកមហាតឡិកគ្មានលិង្គនិងប្រើប្រាស់ជាបណ្តាញបង្កើតប្រាក់ចំណូលខុសច្បាប់នៅក្នុងប្រទេសចិន។

 

អត្ថបទដោយ ៖ សេនាមេឃ

ប្រភព ៖ amez Wenzong 文宗

You might like

Leave a Reply

Your email address will not be published. Required fields are marked *