តើអ្នកដឹងទេថាចិនបុរាណស្ថិតក្នុងសម័យថាង? គ្មានមុខរបរដែលហៅថា “采珠奴- Cǎi zhū nú ទាសករប្រមូលគុជខ្យង” ទេ

តើ​អ្នក​ដឹង​ទេ​ថា​ចិន​បុរាណ​ស្ថិត​ក្នុង​សម័យ​ថាង? គ្មានមុខរបរដែលហៅថា “采珠奴- Cǎi zhū nú ទាសករប្រមូលគុជខ្យង” ទេ ទោះបីក្នុងសម័យថាង ជាសង្គមមួយដែលប្រើពលកម្មទាសករក៏ដោយ ប៉ុន្តែ​គ្មាន​កំណត់ត្រា​នៃ​ទាសករ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជ្រមុជ​ទឹក​ជ្រៅ​​ប្រមូល​គុជ​ទេ នេះ​ដោយសារ​វា​ជា​ការងារ​ដែល​គំរាមកំហែង​ដល់​អាយុជីវិត។

ហើយ​ទាសករ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​ខ្លាំង​​ដែល​មិនអាច​ប្រថុយ​ជីវិត​ដើម្បី​អោយរក​គុជខ្យងឡើយ ប្រសិនបើទាសករស្លាប់ ម្ចាស់ទាសករក៏បាត់បង់ថ្លៃពលកម្មដ៏មានតម្លៃផ្ទាល់ខ្លួនដែរ ដូច្នេះគ្មាន​នរណា​ហ៊ាន​ប្រថុយ​អោយ​ជីវិតទាសករ​ជា​ថ្នូរ​នឹង​គុជ​ខ្យងឡើយ ទោះបីក្នុងសមុទ្រ​នៅ​មាន​វត្ថុ​ដែល​មាន​តម្លៃ​ជាង​គុជ​ទៅទៀតដូច​ជា ផ្កាថ្ម​ដ៏​កម្រ ពពុះទឹក(អេប៉ុង​សមុទ្រ)កំអួតត្រីបាឡែន និង​របស់​ជា​ច្រើន​ទៀតដែលជាការសមរម្យក្នុងការប្រថុយជីវិត ហើយមុជទឹកជ្រៅដើម្បីប្រមូលផលច្រើនជាងគុជខ្យង។

ហើយលើសពីនេះទៅទៀត ក្នុង​សម័យថាំងនៃ​ប្រទេស​ចិន មាន​បច្ចេកទេស​ចិញ្ចឹម​អយស្ទ័រយក​គុជខ្យងមានវឌ្ឍនភាពគឺស្ថិតនៅកម្រិតមួយក្នុងពិភពលោករួចទៅហើយ ដែល​មាន​កំណត់ត្រា​អំពី​វិធី​ចិញ្ចឹម​អយស្ទ័រ​ដែល​បាន​បន្ត​រហូត​ដល់​បច្ចុប្បន្ន។

ទោះយ៉ាងណាក៏ដោយនៅក្នុងប្រទេសចិនបុរាណមានវិជ្ជាជីវៈអាជីពដែលជ្រមុជទឹកជ្រៅដើម្បីស្វែងរកវត្ថុពីសមុទ្រប្រជាជនទាំងនេះភាគច្រើនរស់នៅតាមឆ្នេរសមុទ្រនៃសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង រហូតដល់កោះនានាក្នុងប្រទេសជប៉ុន កូរ៉េ (ជប៉ុនហៅវាថា “អាម៉ាក់” កូរ៉េហៅវាថា “ហេនៈយ៉”) ហើយបានរីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ផងដែរ មនុស្សទាំងនេះភាគច្រើនមានឋានៈសង្គមតូចទាប ក្រីក្រ ហើយជារឿយៗត្រូវបានគេជិះជាន់ ប៉ុន្តែ​ពួកគេ​នៅ​តែ​ជា​មនុស្ស​មាន​សេរីភាព មិន​មែន​ជា​ទាសករឡើយ…

You might like

Leave a Reply

Your email address will not be published. Required fields are marked *